ពិធីបុណ្យគ្រីស្មាស់


 

ស្លៀកពាក់តាណូអែល

គ្រីស្មាស់​​ជាពិធីបុណ្យ​​ប្រចាំ​ឆ្នាំ​ដ៏ធំមួយ​ ហើយ​ត្រូវ​បានប្រារព្ធធ្វើឡើង​​នៅ​ក្នុង​ទូទាំង​ពិភពលោក នៅថ្ងៃទី​២៥ ធ្នូ ជា​រៀង​រាល់​​ឆ្នាំ ។ តាមអបិយជំនឿ​​ដែលមានតាំង​ពី​យូរ​មក​ហើយ​ថា ពិធីបុណ្យ​គ្រីស្មាស់​ត្រូវបាន​ប្រារព្ធ​​ធ្វើឡើង​​​ ដើម្បី​រំលឹក​ដល់ការ​ចាប់​កំណើត​របស់​ព្រះយ៉េ​
ស៊ូ ​។ ប៉ុន្តែ​​ទោះបីជាបែបណា ​ចូលមក​ដល់​សម័យ​ទំនើប​នេះ ពិធី​​បុណ្យ​នោះ​​ត្រូវបាន​ប្រារព្ធ​​ធ្វើ​ជា​ទូទៅ​មិន​ថា អ្នកកាន់​​សាសនា​គ្រិស្ត ឬ​​សាសនា​ព្រះពុទ្ធ​​ឡើយ ដោយ​ពិធីបុណ្យនេះ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​​ជាមួយនឹង​ការ​​ជូនកាដូ​​​ឱ្យ​ គ្នា​ទៅវិញទៅមក ជាពិសេស​​​គូសង្សារ ក្នុងនោះ​មាន​​ការ​ជូន​ពរមួយឈ្មោះ “greeting Card” ។
ពាក្យ​ថា គ្រីស្មាស់ (Christmas) កើត​ឡើង​​ដោយសារ​​២ពាក្យ​​បូក​បញ្ចូលគ្នា​គឺ  “Christ’s Mass” ដែល​តាម​ភាសា​អង់គ្លេស​​សម័យ​កណ្តាល​​គេហៅ​ថា Christmass ​ចំណែក​តាម​​ភាសាអង់គ្លេស​​សម័យបុរាណ​​គេ​ហៅ​ថា​ Christes Masse ជាឃ្លា​មួយ​​ដែលត្រូវបាន​គេ​កត់ត្រា​​ទុក​លើ​កដំបូង​នៅឆ្នាំ​​១០៣៨ ។ ​ដោយ​ឡែក​​ពាក្យ​ថា Christ មកពី​​ភាសា​ក្រិច​ថា Christos ចំណែក​​ពាក្យ​ថា​ Masse ​មកពី​ភាសា​ឡា​តាំង​ថា Missa ។
ពិធីបុណ្យ​​គ្រីស្មាស់​​ ឬ​ហៅ​ម្យ៉ាងទៀត​​ថា ទិវា​គ្រីស្មាស់​ ត្រូវបាន​ចាត់ទុក​ថា​ជាពិធី​បុណ្យ​​ និង​ជា​ថ្ងៃ​​ឈប់សំរាក​​ជា​សាធារណៈ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​សំរាប់​​ប្រទេស​ ជាច្រើន​​នៅលើពិភព
លោក មិន​ថា ប្រទេស​កាន់​សាសនា​គ្រិស្ត​ ឬ​​​កាន់​សាសនា​ព្រះ​ពុទ្ធ​ឡើយ ។ ប្រទេស​​មួយ​ចំនួន​ដូច​ជា​ជប៉ុន និងកូរ៉េ​ជាដើម ទោះបីជា​​មានអ្នក​កាន់​សាសនា

ស្លៀកពាក់តាណូអែលជះស្គី

គ្រិស្តតិចតួច​ក៏ដោយ ​ក៏បាន​ប្រកាន់​យក​និន្នាការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដែរ ជាមួយនឹង​កា​ដូ​​ជូន​គ្នា​​ទៅវិញទៅមក និងការតុបតែង​​លំអ​ដើម​ឈើ​គ្រីស្មាស់​ដោយអំពូលភ្លើង មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​​ ចំណែកនៅ​ប្រទេសមួយ​​ចំនួន​ ជាពិសេស​​ប្រទេស​​អ្នកមាន​ដូចជា ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជា​ដើម ដើមឈើ​​គ្រីស្មាស​់​ត្រូវ​បានតុប​តែង​​​លំអ​ដោយ​គ្រឿងអលង្ការ ជា​ពិសេស​​គ្រាប់​ត្បូងពេជ្រ​មាន​តំលៃ​រាប់លាន​ដុល្លារ ។​
ពិធីបុណ្យ​​ គ្រីស្មាស់​​ត្រូវបានប្រារព្ធ​​ធ្វើឡើង​​ក្នុង​​ទំរង់​ផ្សេងៗ​គ្នានៅ​ប្រទេស ​នានា​​លើ​ពិភព​លោក​ ឆ្លុះ​បញ្ចាំង​​ពី​ភាពខុសប្លែង​គ្នា​​រវាង​វប្បធម៌​​និង​ប្រពៃណី​​ របស់ប្រទេស​នីមួយៗ ។ សំរាប់​ប្រទេស​មាន​​ពលរដ្ឋ​ភាគច្រើន​​ជាអ្នកកាន់​សាសនា​គ្រិស្ត​ ការប្រារព្ធ​ពិធី​​បុណ្យគ្រីស្មាស់​​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ការបញ្ចូល​ គ្នារវាង​វប្ប​ធម៌​ប្រចាំ​តំបន់​ និង​វប្បធម៌​​ក្នុងស្រុក ។​
កាល​បរិច្ឆេទ​​នៃការប្រារព្ធ​​ពិធីបុណ្យ​​គ្រីស្មាស់​
អស់ ​​រយៈពេលជាច្រើន​​សតវត្ស​​មកហើយ ​អ្នក​កាន់សាសនា​​គ្រិស្ត​​ទទួលស្គាល់​ថា ពិធីបុណ្យ​​គ្រីស្មាស់​​ត្រូវបានប្រារព្ធ​​ធ្វើនៅ​​​ថ្ងៃ​នៃការ​ចាប់​កំណើត​ ​របស់ព្រះ​យ៉េស៊ូ ។ នៅដើមសតវត្ស​​ទី​១៨ អ្នកចេះ​ដឹង​​មួយចំនួន​ស្នើ​​សុំ​ឱ្យ​ពន្យល់​​ពីការ​ប្រារព្ធ​​​ពិធីបុណ្យ​​ គ្រីស្មាស់ ។ តាមរបាយការណ៍​​ដែល​បានចងក្រង​​ទុកជាយូរ​​មកហើយថា ការ​កំណត់​​យកថ្ងៃទី​២៥ ធ្នូ ជាកាលបរិច្ឆេទ​​ ដើម្បី​​ប្រារព្ធ​​ពិធីបុណ្យគ្រីស្មាស់​​ប្រហែលជា​​ត្រូវ​បាន​កំណត់​យក​ដោយ​ ព្រះ​​​វិហារ​សាសនា​គ្រិស្ត​មួយ​នៅក្នុង​​ទីក្រុង​​រ៉ូម ប្រទេស​​អ៊ីតាលី នៅដើម​សត​វត្ស​ទី​៤ ។​
ដើម​ឈើគ្រីស្មាស់
ដើម​គ្រីស្មាស់​​ជា​ប្រភេទ​​ ដើមឈើ​មួយ​ដើម ដែល​គេយក​មក​ប្រើ​​ប្រាស់នៅ​ថ្ងៃបុណ្យ​គ្រីស្មាស់​​ដោយតុបតែង​​លំអ​ក្នុង​ ទំរង់​ផ្សេងៗ​គ្នា ទៅ​តាម​ទំនៀម​​ទំលាប់​​របស់ប្រទេសនីមួយៗ ។ ចំពោះ​​ដើមគ្រីស្មាស់​​នេះ​ជួនកាល​អ្នកខ្លះ​​ប្រើប្រាស់​ដើម​ឈើគ្រីស្មាស់​​ សិប្ប​និមិត្ត ចំណែក​អ្នកខ្លះប្រើ​ប្រាស់​​​​ដើមឈើ​​គ្រីស្មាស់​ពិត ។

ស្លៀកពាក់តាណូអែលជិះកង់

ការតុបតែង ​​លំអ​ដើម​​ឈើគ្រីស្មាស់​​ក្នុងពិធី បុណ្យ​​គ្រីស្មាស់​​ចាប់ផ្តើម​​នៅ​ Livonia និង​នៅ​ប្រទេស​​អាល្លឺម៉ង់​​​នា​​សតវត្ស​ទី​១៦ ។ ជា​​ប្រពៃណី ដើមឈើ​​គ្រីស្មាស់​​ត្រូវបាននាំ​យក​ចូល​ក្នុងផ្ទះ​ ហើយ​តុបតែង​​លំអ​​ទៅដោយ​​ពន្លឺភ្លើង សំរាប់​ពិធីបុណ្យ​​គ្រីស្មាស់​​ ដូចជាទៀន និង​​របស់​របរ​តុប​តែង​​លំអផ្សេងៗ ។​
បើ​តាម​​ប្រវត្តិ​​ សាស្ត្រ​ថា ប្រពៃណី​​នៃ​ការ​តុប​តែង​​លំអ​​ដើមឈើ​គ្រីស្មាស់​​មានតាំងពី​​សតវត្ស​ទី​១៥​ មកម៉្លេះ ។ ជាទូទៅ​ការតុបតែង​​ដើមឈើគ្រី​ស្មាស់​​ត្រូវធ្វើ​មុនថ្ងៃ​​បុណ្យគ្រីស្មាស់​​ ២ ឬ​៣​ថ្ងៃ ហើយ​ពេលចប់​ពិធី​បុណ្យគ្រីស្មាស់​ ត្រូវ​យក​ចេញ​មិន​អាចទុក​បានទៀតឡើយ ។
នៅសហរដ្ឋអាមេរិក ដើមឈើគ្រីស្មាស់​​ត្រូវ​បាននាំ​ចូលក្នុង​ផ្ទះ​ក្រោយពី​ចប់​​ពិធីបុណ្យ Thanksgiving ។
Santa Claus ឬ​តា​ណូអែល
Santa Clause ឬ​តាណូអែល​​ត្រូវបាន​គេ​ស្គាល់​​ថា ជា Saint Nicholas គេ​ឱ្យឈ្មោះ​​ថា បិតា​គ្រីស្មាស់​​ ជា​ឥស្សរជន​ឆ្នើម​​ម្នាក់ដែល​​នៅ​​ប្រទេស​លោក​ខាង​លិច​ជាច្រើន​​និយាយ​ថា ជា​​អ្នក​ផ្តល់​​កាដូ និង​សំណាង​​ល្អ​ដល់​ក្មេង​​ក្នុង​​​អំឡុង​ពេល​ល្ងាច និង​ពេល​រំលង​អាធ្រាត្រ​​មុន​ថ្ងៃ​បុណ្យគ្រី​ស្មាស់​ គឺនៅថ្ងៃ​ទី​២៤ ធ្នូ ។ Santa Clause គឺ​សំដៅ​​លើបុរស​មានពុកមាត់​ និង​ពុកចង្កា​ពណ៌​ស ពាក់អាវ​​ពណ៌ក្រហម កដៃ​អាវ​ពណ៌ស និង​ផ្នែក​ខាង​​ក្រោម​អាវ​ពណ៌ស​ដែរ ចំណែក​​ខោ​ពណ៌​ក្រហម​ ដោយ​​យកជើងខោ​ពណ៌​ស ពាក់​​ខ្សែ​ក្រវាត់​​ស្បែក​ពណ៌ខ្មៅ ​ពាក់​ស្បែកជើង​​.កវែង និង​​ពាក់​មួក​​ពណ៌​ក្រហម​លាយ.ស ។
Santa Clause ឬ​តាណូអែល​​បាន​ជិះរទេះ​អូស​ដោយ​ស​ត្វ​រមាំង​​ ធ្វើដំណើរ​​ចែក​កាដូ​ដល់​ក្មេងៗ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: