តើ​រុស្ស៊ី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ហើយ​ឬ​នៅ?



នៅ​ឆ្នាំ ២០១០​នេះ តើ​ប្រទេស​រុស៊្សី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ដូច​សម័យ​សហភាពសូវៀត​វិញ​ហើយ​ឬ​នៅ ស្រប​ទៅ​តាម​មហិច្ឆតា​របស់ ពូទីន និង​មេដវេដេវ?

វិមាន ក្រេមឡាំង និមិត្តរូបនៃ រដ្ឋអំណាច រុស្ស៊ី

ពូទីន​ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋមន្ត្រី​និង​ដែល​តាម​ពិត​ជា​បុរស​ខ្លាំង ខ្លាំង​ជាង​ប្រមុខរដ្ឋ មេដវេដេវ​ទៅ​ទៀត ជា​អ្នក​ប្រាកដនិយម។ ពូទីន មិន​ដែល​សង្ឃឹម​ថា រុស្ស៊ី​នឹង​អាច​ក្លាយ​ជា​ចក្រភព​មួយ​វិញ ដូច​សម័យ​ស្តេច​ត្សារ (Tsar) ឬ​ដូច​សម័យ​សហភាពសូវៀត​ទេ។ ពូទីន ចង់​បាន​តែ​ម្យ៉ាង នោះ​គឺ ប្រទេស​រុស្ស៊ី​មួយ​រុងរឿង ប្រកប​ទៅ​ដោយ​មហិទ្ធិឫទ្ធិ ដែល​បណ្តា​ប្រទេស​ជិត​ខាង​កោត​ខ្លាច និង​ដែល​មាន​ទឹក​មាត់​ប្រៃ​នៅ​លើ​ឆាក​អន្តរជាតិ។

ជាង ដប់​ឆ្នាំ​ក្រោយ​ពី​គ្រប់គ្រង​រុស្ស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី និង​ក្រោយមក​ជា​នាយក​រដ្ឋមន្ត្រី ពូទីន​តែងតែ​អួតអាង​ថា លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​ឡើង​វិញ។ ជា​ការ​ពិត​ណាស់​ដែល​ថា​រុស្ស៊ី​បច្ចុប្បន្ន មាន​ស្ថិរភាព​ជាង​សម័យ​គ្រប់គ្រង​រដ្ឋ​របស់​លោក បូរីស យ៉េលស៊ីន ក៏ប៉ុន្តែ​របប​នយោបាយ​នៅ​ទីក្រុង Moscou ក៏​មាន​លក្ខណៈ​ផ្តាច់ការ​ជាង​មុន​ដែរ។ ពិត​មែន​ហើយ សេរីភាព​សារព័ត៌មាន នៅ​បន្ត​មាន​ត ទៅ​ទៀត​តាម​រយៈ បណ្តាញ​វិទ្យុ​និង Internet ក៏​ប៉ុន្តែ អាជ្ញាធរ​កាន់កាប់​ទូរទស្សន៍ បំបិទ​មាត់​អ្នក​ប្រឆាំង កាត់​បន្ថយ​អំណាច​របស់​រដ្ឋសភា ឃ្លាំ​មើល​រាល់​សកម្មភាព​នយោបាយ និង​ត្រួតត្រា​វិស័យ​សេដ្ឋកិច្ច​ណា​ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត។ ក្នុង​គោលដៅ​ពង្រឹង​អំណាច​ផ្តាច់ការ​ដែរ តាមរយៈ​អត្ថបទ​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០០៩ លោក​ប្រធានាធិបតី មេដវេដេវ ពន្យល់​ថា មិនត្រូវ ប្រញាប់​ផ្តល់​សិទ្ធិ​នយោបាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ។

ដូច​គ្នា​អ៊ីចឹង​ដែរ ការ​ដែល ពូទីន​គ្រោង​ត្រឡប់​មក​ក្តាប់​អំណាច​ប្រធានាធិបតី​វិញ មិន​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ទេ ចំពោះ​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
ជា​គោលការណ៍ ពូទីន​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សាជា​ថ្មី នៅ​ឆ្នាំ ២០១២ ហើយ​នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខរដ្ឋ​ប្រទេស​រុស្ស៊ី​វិញ បើ​សិន​ជា​គ្មាន​ការ​ប្រកួត ប្រជែង​ពី​សំណាក់ មេដវេដេវ​នោះទេ។

ដោយឡែក នៅ​ឆ្នាំ ២០១០​នេះ រុស្ស៊ី​ហាក់បី​ដូច​ជា​មាន​អំណាច​ឡើង​វិញ​ហើយ នៅ​លើ​ឆាក​តំបន់ ក្នុង​ដែនដី​អតីត​សហភាព​សូវៀត។ គួរ​និយាយ​រំឭក​ថា បដិវត្តន៍​ផ្កា​កុលាប​នៅ​ហ្ស័កហ្ស៊ី​ឆ្នាំ ២០០២ និង​ក្រោយមក​ទៀត​បដិវត្តន៍​ពណ៌​លឿង​ទុំ​នៅ​អ៊ុយក្រែន​ឆ្នាំ ២០០៤ បាន​នាំ​មក​នូវ​ថ្នាក់​ដឹកនាំ​ថ្មី ដែល​ចេញ​មុខ​ប្រឆាំង​នឹង​រុស្ស៊ី និង​ដែល​បែរ​ទៅ​រក​បស្ចិមលោក។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រុស្ស៊ី​បាន​ត្រឹម​ខាំ​មាត់​ទប់​កំហឹង និង​បាន​ត្រឹម​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ តាម​រយៈ​ការ​ដំឡើង​តម្លៃ​នៃ​ថាមពល​នេះ និង​តាម​រយៈ​ការ​ឈប់​បង្ហូរ​វា​ទៅ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ក្បាល​រឹង​ទាំង​ ពីរ ហ្ស័កហ្ស៊ី និង អ៊ុយក្រែន។

នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ស្រាប់តែ​រុស្ស៊ី​សម្រេច​ប្រើ​ធម៌​ក្តៅ ដោយ​ចូល​ធ្វើ​អន្តរាគមន៍​យោធា ក្នុង​ដែនដី អូស្សេទី​ខាង​ត្បូង​ដែល​ជា​តំបន់​អបគមន៍​របស់​ហ្ស័កហ្ស៊ី។
គេ​អាច​និយាយ​ថា តាម​រយៈ​សង្គ្រាម​ប្រឆាំង​នឹង​ហ្ស័កហ្ស៊ី​នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ពូទីន​និង​មេដវេដេវ ចង់​បញ្ជូន​សារ​ទៅ​កាន់​បស្ចិមលោក​ផង និង​ទៅ​កាន់​បណ្តា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ផង។ សារ​ទៅ​កាន់​បស្ចិមលោក គឺ រុស្ស៊ី​ជា​មហា​អំណាច​មួយ​ដែល​ចាត់​ទុក​ទឹកដី​នៃ​អតីត​សហភាពសូវៀត​ថា ជា​ដែន​ប្រមាញ់​របស់​ខ្លួន។ រីឯ​សារ​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង​វិញ គឺ​វិមានក្រេមឡាំង​មិន​អនុញ្ញាត​ជា​ដាច់ខាត ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​រៀម ច្បង​រុស្ស៊ី ហើយ​បែរ​ទៅ​រក​បស្ចិម​លោក។

រី​ឯ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​វិញ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​វិញ​ហើយ តាំងពី​ខែ​កុម្ភៈ​ឆ្នាំ ២០១០​នេះ​មក។ មូលហេតុ គឺ​មក​អំពី​រដ្ឋអំណាច​ថ្មី​នៅ​ទីក្រុង Kiev ក្រោម​ការ​ដឹក​នាំ​របស់ Victor Yanoukovitch មាន​ទំនោរ​មក​ខាង​រុស្ស៊ី និង​បាន​សន្យា​ថា​នឹង​មិន​បញ្ចូល​អ៊ុយក្រែន​ឲ្យ​ទៅ​ជា​ប្រទេស​សមាជិក​របស់​ អង្គការ OTAN​ឡើយ។

រី​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​ក៏​កំពុង​មាន​ទឹកមាត់​ប្រៃ​ឡើង​វិញ​ដែរ។ ទម្ងន់​នៃ​ប្រទេស​នេះ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​គ្រា​ បច្ចុប្បន្ន មិន​ដូច​សម័យ​បូរីស យ៉េលស៊ីន កាល​ពី ១០​ឆ្នាំ​មុន​ឡើយ។ បស្ចិមលោក ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប មិន​អាច​មាក់​ងាយ​រុស្ស៊ី​ដូច​មុន​បាន​ទៀត​ទេ ហើយ​ក៏​មិន​អាច​បន្ត​មិន​ត្រូវការ​ឲ្យ​រុស្ស៊ី​ជួយ​ដោះ​ស្រាយ​បញ្ហា​ អន្តរជាតិ​ធំៗ បាន​ទៀត​ដែរ។

ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ស្តែង​ឲ្យ​ពិភពលោក ឃើញ​និង​យល់​ឡើង​វិញ​នូវ​លក្ខន្តិកៈ​ជា​មហា​អំណាច​ពិភពលោក​របស់​ប្រទេស​ រុស្ស៊ី។ កិច្ចចរចា​រវាង​ទីក្រុង Washington និង​ទីក្រុង Moscou ស្តីពី​ការ​ប៉ង​កាត់​បន្ថយ​រហូត​ដល់​ទៅ ៨០% នៃ​ស្តុក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ថា រុស្ស៊ី​ដែល​មាន​កាំជ្រួច​នុយក្លេអ៊ែរ​ដល់​ទៅ ៥ ២០០​ដើម ជា​មហា​អំណាច​បរមាណូ​ពិភពលោក​ទី​ពីរ នៅ​ពី​ក្រោយ​សហរដ្ឋអាមេរិក។

ដោយ​ឡែក​រដ្ឋការ​លោក​អូបាម៉ា ត្រូវការ​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ។ អូបាម៉ា ត្រូវការ​ទីក្រុង Moscou ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ និង​ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានីស្តង់​ដែល​នៅ​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​អូបាម៉ា សម្រេច​បោះបង់​ចោល​ផែនការ​របស់​រដ្ឋការ​ប៊ូស នោះ​គឺ​ការ​ដាក់​រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល នៅ ​ប៉ូឡូញ និង​នៅ សាធារណរដ្ឋ​ឆែក។

យ៉ាងណាមិញ ចំណុច​ខ្សោយ​របស់​រុស្ស៊ី​ក្នុង​នាម​ជា​មហា​អំណាច​ពិភពលោក​គឺ​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ច។
ចំនួន​ប្រជាជន​រុស្ស៊ី​បាន​ផ្តើម​ធ្លាក់​ថយ​ចុះ តាំង​ពី​ទសវត្សរ៍​ទី ៦០​មក​ម្ល៉េះ។ សព្វថ្ងៃ​នេះ ទោះបីជា​ជនជាតិ​រុស្ស៊ី​ភាគ​ច្រើន​បាន​ត្រឡប់ពី​បណ្តា​អតីត​សាធារណរដ្ឋ​ សហភាពសូវៀត ក្រោយពី​រដ្ឋ​ទាំង​អស់​នេះ​បាន​ទទួល​ឯករាជ្យ​រួច​មក​ក៏ដោយ ក៏​ចំនួន​នៃ​ប្រជាជន​រុស្ស៊ី​បាន​និង​កំពុង​បន្ត​ថយ​ចុះ គួឲ្យ​ព្រួយ​បារម្ភ។ មូលហេតុ​គឺ​មក​អំពី​ជា​ទូទៅ ស្ត្រី​រុស្ស៊ី​ដែល​ពេញ​វ័យ​មិន​ព្រម​បង្កើត​កូន។ មិន​តែ​ប៉ុណ្ណោះ បុរស​រុស្ស៊ី​មាន​អាយុ​ខ្លី ជា​មធ្យមភាគ គឺ​រស់​បាន​យ៉ាង​យូរ​៥៦​ឆ្នាំ​សម្រាប់អ្នក​ស្រុក​ស្រែ​ចម្ការ និង ៦៥​ឆ្នាំ សម្រាប់​អ្នក​ទីក្រុង។ ម្ល៉ោះហើយ មិន​យូរ​មិន​ឆាប់ រុស្ស៊ី​នឹង​ត្រូវ​ខ្វះ​កម្លាំង​ពលកម្ម។

ដោយឡែក សេដ្ឋកិច្ច​នៃ​ប្រទេស​រុស្ស៊ី​មិន​មាន​ថាមពល​ខ្លាំង​ដូច​បណ្តា​ប្រទេស​មាឌ​ ធំ​ដទៃ​នៅ​ក្នុង​លោក​ទេ។ ជាក់ស្តែង រុស្ស៊ី​វិញ​មិនមែន​ជា​ប្រទេស​ដែល​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ខ្លាំង​លើស​ដើម ដូច​ប្រទេស​ចិន ឥណ្ឌា​និង​ប្រេស៊ីល​ឯណា។ មូលហេតុ គឺ​មកពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ នៅ​តែ​បន្ត​ពឹង​ផ្អែក​ទៅ​លើ​ការ​លក់​ថាមពល​ចេញ​ទៅ​ក្រៅ​ប្រទេស ជា​អាទិ៍​ប្រេងកាត​និង​ឧស្ម័ន។ ហើយ​ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច សព្វថ្ងៃ​នេះ តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ម្ល៉ោះហើយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​ក៏​ត្រូវ​ថយ​ចុះ​ដែរ។ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់​ពូទីន(Poutine) កំណើន​សេដ្ឋកិច្ច​របស់​រុស្ស៊ី បាន​កើន​ដល់​ទៅ ៦​ឬ ៧​ភាគ​រយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​បាន​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ជួសជុល​ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​វិស័យ​ឧស្សហកម្ម​ឡើយ។ និយាយ​បែប​ផ្សេង ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​ចេះ​អភិវឌ្ឍ​ប្រទេស បន្ត​ទ្រមក់​មិន​ចេះ​រួសរាន់​និង​នៅ​តែ​អាង​លើ​រ៉ែ​ប្រេងកាត​និង​រ៉ែ​ឧស្ម័ន ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន៕

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

តើ​រុស្ស៊ី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ហើយ​ឬ​នៅ?

នៅ​ឆ្នាំ ២០១០​នេះ តើ​ប្រទេស​រុស៊្សី​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ដូច​សម័យ​សហភាពសូវៀត​វិញ​ហើយ​ឬ​នៅ ស្រប​ទៅ​តាម​មហិច្ឆតា​របស់ ពូទីន និង​មេដវេដេវ?


វិមាន ក្រេមឡាំង និមិត្តរូបនៃ រដ្ឋអំណាច រុស្ស៊ី

ពូទីន ​ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋមន្ត្រី​និង​ដែល​តាម​ពិត​ជា​បុរស​ខ្លាំង ខ្លាំង​ជាង​ប្រមុខរដ្ឋ មេដវេដេវ​ទៅ​ទៀត ជា​អ្នក​ប្រាកដនិយម។ ពូទីន មិន​ដែល​សង្ឃឹម​ថា រុស្ស៊ី​នឹង​អាច​ក្លាយ​ជា​ចក្រភព​មួយ​វិញ ដូច​សម័យ​ស្តេច​ត្សារ (Tsar) ឬ​ដូច​សម័យ​សហភាពសូវៀត​ទេ។ ពូទីន ចង់​បាន​តែ​ម្យ៉ាង នោះ​គឺ ប្រទេស​រុស្ស៊ី​មួយ​រុងរឿង ប្រកប​ទៅ​ដោយ​មហិទ្ធិឫទ្ធិ ដែល​បណ្តា​ប្រទេស​ជិត​ខាង​កោត​ខ្លាច និង​ដែល​មាន​ទឹក​មាត់​ប្រៃ​នៅ​លើ​ឆាក​អន្តរជាតិ។

ជាង ដប់​ឆ្នាំ​ក្រោយ​ពី​គ្រប់គ្រង​រុស្ស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី និង​ក្រោយមក​ជា​នាយក​រដ្ឋមន្ត្រី ពូទីន​តែងតែ​អួតអាង​ថា លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​ឡើង​វិញ។ ជា​ការ​ពិត​ណាស់​ដែល​ថា​រុស្ស៊ី​បច្ចុប្បន្ន មាន​ស្ថិរភាព​ជាង​សម័យ​គ្រប់គ្រង​រដ្ឋ​របស់​លោក បូរីស យ៉េលស៊ីន ក៏ប៉ុន្តែ​របប​នយោបាយ​នៅ​ទីក្រុង Moscou ក៏​មាន​លក្ខណៈ​ផ្តាច់ការ​ជាង​មុន​ដែរ។ ពិត​មែន​ហើយ សេរីភាព​សារព័ត៌មាន នៅ​បន្ត​មាន​ត ទៅ​ទៀត​តាម​រយៈ បណ្តាញ​វិទ្យុ​និង Internet ក៏​ប៉ុន្តែ អាជ្ញាធរ​កាន់កាប់​ទូរទស្សន៍ បំបិទ​មាត់​អ្នក​ប្រឆាំង កាត់​បន្ថយ​អំណាច​របស់​រដ្ឋសភា ឃ្លាំ​មើល​រាល់​សកម្មភាព​នយោបាយ និង​ត្រួតត្រា​វិស័យ​សេដ្ឋកិច្ច​ណា​ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត។ ក្នុង​គោលដៅ​ពង្រឹង​អំណាច​ផ្តាច់ការ​ដែរ តាមរយៈ​អត្ថបទ​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០០៩ លោក​ប្រធានាធិបតី មេដវេដេវ ពន្យល់​ថា មិនត្រូវ ប្រញាប់​ផ្តល់​សិទ្ធិ​នយោបាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ។

ដូច​គ្នា​អ៊ីចឹង​ដែរ ការ​ដែល ពូទីន​គ្រោង​ត្រឡប់​មក​ក្តាប់​អំណាច​ប្រធានាធិបតី​វិញ មិន​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ទេ ចំពោះ​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
ជា​គោលការណ៍ ពូទីន​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សាជា​ថ្មី នៅ​ឆ្នាំ ២០១២ ហើយ​នឹង​ត្រូវ​ក្លាយ​ជា​ប្រមុខរដ្ឋ​ប្រទេស​រុស្ស៊ី​វិញ បើ​សិន​ជា​គ្មាន​ការ​ប្រកួត ប្រជែង​ពី​សំណាក់ មេដវេដេវ​នោះទេ។

ដោយឡែក នៅ​ឆ្នាំ ២០១០​នេះ រុស្ស៊ី​ហាក់បី​ដូច​ជា​មាន​អំណាច​ឡើង​វិញ​ហើយ នៅ​លើ​ឆាក​តំបន់ ក្នុង​ដែនដី​អតីត​សហភាព​សូវៀត។ គួរ​និយាយ​រំឭក​ថា បដិវត្តន៍​ផ្កា​កុលាប​នៅ​ហ្ស័កហ្ស៊ី​ឆ្នាំ ២០០២ និង​ក្រោយមក​ទៀត​បដិវត្តន៍​ពណ៌​លឿង​ទុំ​នៅ​អ៊ុយក្រែន​ឆ្នាំ ២០០៤ បាន​នាំ​មក​នូវ​ថ្នាក់​ដឹកនាំ​ថ្មី ដែល​ចេញ​មុខ​ប្រឆាំង​នឹង​រុស្ស៊ី និង​ដែល​បែរ​ទៅ​រក​បស្ចិមលោក។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រុស្ស៊ី​បាន​ត្រឹម​ខាំ​មាត់​ទប់​កំហឹង និង​បាន​ត្រឹម​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ តាម​រយៈ​ការ​ដំឡើង​តម្លៃ​នៃ​ថាមពល​នេះ និង​តាម​រយៈ​ការ​ឈប់​បង្ហូរ​វា​ទៅ​ចែកចាយ​ឲ្យ​បណ្តា​ប្រទេស​ក្បាល​រឹង​ទាំង​ ពីរ ហ្ស័កហ្ស៊ី និង អ៊ុយក្រែន។

នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ស្រាប់តែ​រុស្ស៊ី​សម្រេច​ប្រើ​ធម៌​ក្តៅ ដោយ​ចូល​ធ្វើ​អន្តរាគមន៍​យោធា ក្នុង​ដែនដី អូស្សេទី​ខាង​ត្បូង​ដែល​ជា​តំបន់​អបគមន៍​របស់​ហ្ស័កហ្ស៊ី។
គេ​អាច​និយាយ​ថា តាម​រយៈ​សង្គ្រាម​ប្រឆាំង​នឹង​ហ្ស័កហ្ស៊ី​នៅ​ខែ​សីហា​ឆ្នាំ ២០០៨ ពូទីន​និង​មេដវេដេវ ចង់​បញ្ជូន​សារ​ទៅ​កាន់​បស្ចិមលោក​ផង និង​ទៅ​កាន់​បណ្តា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ផង។ សារ​ទៅ​កាន់​បស្ចិមលោក គឺ រុស្ស៊ី​ជា​មហា​អំណាច​មួយ​ដែល​ចាត់​ទុក​ទឹកដី​នៃ​អតីត​សហភាពសូវៀត​ថា ជា​ដែន​ប្រមាញ់​របស់​ខ្លួន។ រីឯ​សារ​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង​វិញ គឺ​វិមានក្រេមឡាំង​មិន​អនុញ្ញាត​ជា​ដាច់ខាត ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​រៀម ច្បង​រុស្ស៊ី ហើយ​បែរ​ទៅ​រក​បស្ចិម​លោក។

រី​ឯ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​វិញ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​វិញ​ហើយ តាំងពី​ខែ​កុម្ភៈ​ឆ្នាំ ២០១០​នេះ​មក។ មូលហេតុ គឺ​មក​អំពី​រដ្ឋអំណាច​ថ្មី​នៅ​ទីក្រុង Kiev ក្រោម​ការ​ដឹក​នាំ​របស់ Victor Yanoukovitch មាន​ទំនោរ​មក​ខាង​រុស្ស៊ី និង​បាន​សន្យា​ថា​នឹង​មិន​បញ្ចូល​អ៊ុយក្រែន​ឲ្យ​ទៅ​ជា​ប្រទេស​សមាជិក​របស់​ អង្គការ OTAN​ឡើយ។

រី​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រុស្ស៊ី​ក៏​កំពុង​មាន​ទឹកមាត់​ប្រៃ​ឡើង​វិញ​ដែរ។ ទម្ងន់​នៃ​ប្រទេស​នេះ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​គ្រា​ បច្ចុប្បន្ន មិន​ដូច​សម័យ​បូរីស យ៉េលស៊ីន កាល​ពី ១០​ឆ្នាំ​មុន​ឡើយ។ បស្ចិមលោក ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប មិន​អាច​មាក់​ងាយ​រុស្ស៊ី​ដូច​មុន​បាន​ទៀត​ទេ ហើយ​ក៏​មិន​អាច​បន្ត​មិន​ត្រូវការ​ឲ្យ​រុស្ស៊ី​ជួយ​ដោះ​ស្រាយ​បញ្ហា​ អន្តរជាតិ​ធំៗ បាន​ទៀត​ដែរ។

ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ស្តែង​ឲ្យ​ពិភពលោក ឃើញ​និង​យល់​ឡើង​វិញ​នូវ​លក្ខន្តិកៈ​ជា​មហា​អំណាច​ពិភពលោក​របស់​ប្រទេស​ រុស្ស៊ី។ កិច្ចចរចា​រវាង​ទីក្រុង Washington និង​ទីក្រុង Moscou ស្តីពី​ការ​ប៉ង​កាត់​បន្ថយ​រហូត​ដល់​ទៅ ៨០% នៃ​ស្តុក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ថា រុស្ស៊ី​ដែល​មាន​កាំជ្រួច​នុយក្លេអ៊ែរ​ដល់​ទៅ ៥ ២០០​ដើម ជា​មហា​អំណាច​បរមាណូ​ពិភពលោក​ទី​ពីរ នៅ​ពី​ក្រោយ​សហរដ្ឋអាមេរិក។

ដោយ​ឡែក​រដ្ឋការ​លោក​អូបាម៉ា ត្រូវការ​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ។ អូបាម៉ា ត្រូវការ​ទីក្រុង Moscou ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ និង​ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានីស្តង់​ដែល​នៅ​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​អូបាម៉ា សម្រេច​បោះបង់​ចោល​ផែនការ​របស់​រដ្ឋការ​ប៊ូស នោះ​គឺ​ការ​ដាក់​រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល នៅ ​ប៉ូឡូញ និង​នៅ សាធារណរដ្ឋ​ឆែក។

យ៉ាងណាមិញ ចំណុច​ខ្សោយ​របស់​រុស្ស៊ី​ក្នុង​នាម​ជា​មហា​អំណាច​ពិភពលោក​គឺ​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ច។
ចំនួន​ប្រជាជន​រុស្ស៊ី​បាន​ផ្តើម​ធ្លាក់​ថយ​ចុះ តាំង​ពី​ទសវត្សរ៍​ទី ៦០​មក​ម្ល៉េះ។ សព្វថ្ងៃ​នេះ ទោះបីជា​ជនជាតិ​រុស្ស៊ី​ភាគ​ច្រើន​បាន​ត្រឡប់ពី​បណ្តា​អតីត​សាធារណរដ្ឋ​ សហភាពសូវៀត ក្រោយពី​រដ្ឋ​ទាំង​អស់​នេះ​បាន​ទទួល​ឯករាជ្យ​រួច​មក​ក៏ដោយ ក៏​ចំនួន​នៃ​ប្រជាជន​រុស្ស៊ី​បាន​និង​កំពុង​បន្ត​ថយ​ចុះ គួឲ្យ​ព្រួយ​បារម្ភ។ មូលហេតុ​គឺ​មក​អំពី​ជា​ទូទៅ ស្ត្រី​រុស្ស៊ី​ដែល​ពេញ​វ័យ​មិន​ព្រម​បង្កើត​កូន។ មិន​តែ​ប៉ុណ្ណោះ បុរស​រុស្ស៊ី​មាន​អាយុ​ខ្លី ជា​មធ្យមភាគ គឺ​រស់​បាន​យ៉ាង​យូរ​៥៦​ឆ្នាំ​សម្រាប់អ្នក​ស្រុក​ស្រែ​ចម្ការ និង ៦៥​ឆ្នាំ សម្រាប់​អ្នក​ទីក្រុង។ ម្ល៉ោះហើយ មិន​យូរ​មិន​ឆាប់ រុស្ស៊ី​នឹង​ត្រូវ​ខ្វះ​កម្លាំង​ពលកម្ម។

ដោយឡែក សេដ្ឋកិច្ច​នៃ​ប្រទេស​រុស្ស៊ី​មិន​មាន​ថាមពល​ខ្លាំង​ដូច​បណ្តា​ប្រទេស​មាឌ​ ធំ​ដទៃ​នៅ​ក្នុង​លោក​ទេ។ ជាក់ស្តែង រុស្ស៊ី​វិញ​មិនមែន​ជា​ប្រទេស​ដែល​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ខ្លាំង​លើស​ដើម ដូច​ប្រទេស​ចិន ឥណ្ឌា​និង​ប្រេស៊ីល​ឯណា។ មូលហេតុ គឺ​មកពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ នៅ​តែ​បន្ត​ពឹង​ផ្អែក​ទៅ​លើ​ការ​លក់​ថាមពល​ចេញ​ទៅ​ក្រៅ​ប្រទេស ជា​អាទិ៍​ប្រេងកាត​និង​ឧស្ម័ន។ ហើយ​ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច សព្វថ្ងៃ​នេះ តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ខ្លាំង នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ម្ល៉ោះហើយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​ក៏​ត្រូវ​ថយ​ចុះ​ដែរ។ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់​ពូទីន(Poutine) កំណើន​សេដ្ឋកិច្ច​របស់​រុស្ស៊ី បាន​កើន​ដល់​ទៅ ៦​ឬ ៧​ភាគ​រយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​បាន​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ជួសជុល​ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​វិស័យ​ឧស្សហកម្ម​ឡើយ។ និយាយ​បែប​ផ្សេង ថ្នាក់​ដឹកនាំ​រុស្ស៊ី​មិន​ចេះ​អភិវឌ្ឍ​ប្រទេស បន្ត​ទ្រមក់​មិន​ចេះ​រួសរាន់​និង​នៅ​តែ​អាង​លើ​រ៉ែ​ប្រេងកាត​និង​រ៉ែ​ឧស្ម័ន ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន៕

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: