មន្ទីរពេទ្យ “ខ្មោច “ក្នុងប្រទេស សិង្ហបុរី
សូមមើលវីដេអូនេះ!
Old Changi Hospital គឺជាមន្ទីរពេទ្យដ៏ល្បីមួយនៅក្នុងប្រទេស សិង្ហបុរី ថាជាមន្ទីពេទ្យមានខ្មោចលង ។មន្ទីរពេទ្យ Changi នេះត្រូវបានគេបោះបង់ចោលតាំងពីឆ្នាំ1997 ព្រោះតែមានគំរោងសាងសង់ថ្មីនៅក្នុងតំបន់ផ្សេង ។ មន្ទីរពេទ្យនេះត្រូវបានក្រុមអ្នកផលិតខ្សែរភាពយន្តមួយក្រុមរបស់ សិង្ហបុរីមានគ្នាបួននាក់បានមកទីនោះដើម្បីថតជាខ្សែរភាពយន្តឯកសារ ។ ចំណងជើងនៃខ្សែរភាពយន្តឯកសារនោះមានឈ្មោះថា Haunted Changi ពួកគេចំណាយពេល
អស់ពីរ បីថ្ងៃទើបធ្វើរួចរាល់ នូវខ្សែរភាពយន្តមួយនេះ ។ អ្វីដែលគួរព្រឺព្រួចបំផុតនោះគឺការថតនៅពេលយប់ ដែលតាមសំដីរបស់នាង Sheena Chung
បានអោយដឹងថា ចាងហ្វាងផលិតកម្មតំរូវអោយនាងអង្គុយនៅក្នុងបន្ទប់ងងឹតរយៈពេល 10 នាទីហើយពេលនោះដែរអ្នកដែលនៅទីនោះជាមួយនាងគឺមានតែអ្នកកាន់កាមេរ៉ា ម្នាក់ប៉ុណ្ណោះ ។ ពួកគេបាននិយាយថាពួកគេបានឃើញខ្មោច ដោយពួកគេបាននិយាយថាដូចជាមានអ្វី នៅក្នុងទីងងឹតនោះមានសភាពជាស្រមោលៗ ដែលបានធ្វើអោយពួកគេ ភ័យញ័រយ៉ាងខ្លាំង ។ អ្នកជំនាញផ្នែកសំលេងឈ្មោះ Farid Azlam ក៏ទទួលស្គាល់នូវសំដីរបស់ពួកគេ
ផងដែរ ។