រឿង​ក្រុង​ឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ


ទីក្រុង​ឧត្តុង្គ​ចាប់​ផ្តើម​សាង​ឡើង​ក្នុង​សតវត្ស​ទី​១៧​នៃ​គ.ស ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សម្តេច​ព្រះ​ជ័យ​ជេដ្ឋា​ទី២ ដូច​មាន​ចែង​ក្នុង​ព្រះ​រាជ​ពង្ស​សាវតា​ប្រទេស​កម្ពុជា​តទៅ​នេះ ៖
ក្នុង​ ព.ស ២១៦៤ គ.ស ១៦៦០ ព្រះ​បាទ​សម្តេច​ព្រះ​ជ័យ​ជេដ្ឋា ជា​ម្ចាស់​ជីវិត​លើ​ត្បូង ស្តេច​គង់​នៅ​ព្រះ​រាជ​វាំង​ល្វាឯម (សៀវភៅ​ពង្ស​សាវតា​នៃ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខា​ធិការ​បោះពុម្ភ​ ផ្សាយ​ក្នុង​ឆ្នាំ​១៩៥២ ទំព័រ​៥៥ ដាក់​វង់​ក្រចក​ថា (ស្រុក​ព្រៃ​ល្វា​ឯម)។ ទ្រង់​នាំ​ព្រះ​អគ្គ​មហេសី​ព្រះ​ស្ន្មំ​ក្រំ​ការ សេនា​ធិបតី និង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី ខ្ញុំ​រាជ​ការ​ទាំង​ពួង​ចុះ​ព្រះ​រាជ​ទី​នាំង​នាវា ស្តេច​យាង​ទៅ​ប្រពាត​នៅ​តំបន់​អូរ​ក្រង​លាយ ក្នុង​ខេត្ត​សំរោង​​ទង ទ្រង់​ប្រថាប់​នៅ​ព្រះ​ពន្លា​ជា​យូរ​ថ្ងៃ រួច​ស្តេច​យាង​ទៅ​ក្រសាល​នៅ​ទី​តា​ដុង​យាយ​ជ័យ ទ្រង់​ទត​ឃើញ​ទី​ទួល​មួយ​នៅ​តំបន់​ស្រះ​កែវ ជាទីមាន​ទេស​ភាព​ល្អ ក៏​ទ្រង់​ចាប់​ព្រះ​រាជ​ហរទ័យ ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​និង​មន្ត្រី​ខ្ញុំ​រាជ​ការ​ទាំង​ពួង មាន​ហោរ៉ា​ធិបតី ជា​ដើម​ថា “យើង​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទីនេះ តើ​អស់​លោក​អ្នក​ទាំង​ពួង​យល់​ថា​ដូច​ម្តេច?”។ ឧកញ៉ា​ហោរ៉ា​ធិបតី គន់​គូរ​ពិនិត្យ​មើល​ទីដី​នោះ​ដោយ​ក្បួន​ហោរ៉ា​សាស្ត្រ ហើយ​ក្រាប​ទូល​ថា “ទីនេះ​ជាទី​ជយ​ភូមិ​ល្អ​ណាស់ ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឫទ្ធិ​តបៈ​តេជៈ ឈ្នះ​អស់​សត្រូវ​ទាំង​៨​ទិស “។
ព្រះរាជា​ទ្រង់​ជ្រាប​ដូច្នោះ​ទ្រង់​ចាត់​ឱ្យ​កញ៉ា​ក្រឡា​ហោម​កែវ ​ឱ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះ​រាជ​វាំង នៅ​តំបន់​ស្រះ​កែវ​នោះ ទ្រង់​ហត់ ហើយ​ស្តេច​ត្រឡប់​មក​ព្រះ​រាជ​វាំង​ល្វាឯម​វិញ។
លំដាប់​ពី​នោះឧកញ៉ា​ក្រឡា​ហោម​កែវ ក៏​បង្គាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ឱ្យ​កេណ្ឌ​បណ្តា​រាស្ត្រ កាប់​ដើម​ឈើ មក​ធ្វើជា​ព្រះ​រាជ​វាំង​តាម​ព្រះ​រាជ​បញ្ជា។ លុះ​ប្រមូល​គ្រឿង​សំភារៈ​បាន​សព្វ​គ្រប់​ហើយ ឧកញ៉ា​ក្រឡា​ហោម​កែ​វ​បង្គាប់​មេ​ការ ឱ្យ​ចាប់​ផ្តើម​ចាត់​ការ​លើក​ដី​ធ្វើ​ជា​បន្ទាយ​យាម​ល្បាត​ជុំវិញ​ សង់​ជា​ព្រះរាជ​វាំង ព្រះ​រាជ​មន្ទីរ ព្រះ​រាជ​ដំណាក់​តូច ដំណាក់​ធំ និង​ចុង​ព្រះ​រាជ​រោង​ប្រមាណ​១០​ខែ​ទើប​រួច​ស្រេច ហើយ​យក​សេចក្តី​ក្រាប​បង្គំ​ទូល សូម​ទ្រង់​ជ្រាប​សព្វ​គ្រប់​ការ ។លុះ​ទ្រង់​ជ្រាប​ហើយ ព្រះ​បាទ​សម្តេច​ជ័យ​ជេដ្ឋា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង ស្តេច​ចាក​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ល្វាឯម ទ្រង់​ឡើង​គង់​ព្រះ​ទីនាំង​នាវា ធ្វើ​ព្រះ​រាជ​ដំណើរ​តាម​ទន្លេ​សាប​មួយ​អន្លើ ដោយ​ព្រះរាជ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រំ​ការ ព្រះ​រាជាស្សា​នុវង្ស សេនា​ធិប​តី នាម៉ឺន​សព្វ​មុខ​មន្ត្រី​ខ្ញុំ​រាជ​ការ គ្រប់​ក្រុម​រាជា​បរិពារ ដល់​កំពង់​តាដុង​យាយ​ជ័យ​ប្រថាប់​នៅ​ទីនោះ​៣​រាត្រី ទ្រង់​ព្រះរាជ​បញ្ញត្តិ​ឱ្យ​ហៅ​ទី​នោះ​ថា កំពង់​ហ្លួង ហើយ​ទ្រង់​ព្រះ​រាជ​បញ្ជា​ភ្នាក់​ងារ​មុខ​ក្រសួង ឱ្យ​រៀប​ចំ​ធ្វើ​ព្រះ​រាជ​ពិធី​ឡើង​ព្រះ​រាជ​វាំង​ថ្មី និមន្ត​ព្រះ​រាជា​គណ​ចំរើន​ព្រះ​បរិត្ត​៣ថ្ងៃ ចូល​ព្រះ​រាជ​ពិធី នៅ​ថ្ងៃ​៥​កើត​ខែ​ផល្គុន ឆ្នាំ​វក ទោ​ស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយ​ព្រះ​រាជ​វង្សា​នុវង្ស ព្រះ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រំការ សេនា​ធិបតី មន្ត្រី​ខ្ញុំ​រាជ​ការ ជា​បរិពារ​ហែ​ស្តេច​ឡើង​កំពង់​ហ្លួង ចូល​ទៅ​គង់​ព្រះ​រាជ​វាំង​ថ្មី រួច​ទ្រង់​ឱ្យ​រៀប​ធ្វើ​ព្រះ​រាជ​ពិធី​សម្ពោធ ព្រះ​នគរ​៣ថ្ងៃ ដោយ​មាន​ល្បែង​មហោ​ស្រព គ្រប់​បែប​ជា​ឧឡារឹក អធិក​អធម​ក្រៃ​ពេក ទើប​ទ្រង់​តាំង​ព្រះ​នាម​នគរ (ទីក្រុង) ថ្មី​នោះ​ថា “ព្រះ​បរម​រាជ​វាំង​មហា​នគរ ឧត្តុង្គ​មាន​ជ័យ​បុរីរម្យ ឧត្តម​រាជនិ​វេស​ដ្ឋាន” ដែល​ហៅ​ខ្លី​ថា “ក្រុង​ឧត្តុង្គ​មានជ័យ” ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: