ច្បាប់អាពាហ៍ពិពាហ៍ និង គ្រួសារ
ខែសីហា 29, 2011 បញ្ចេញមតិ
ច្បាប់
ស្ដីពី
អាពាហ៍ពិពាហ៍ និង គ្រួសារ
ជំពូកទី១
បទបញ្ញត្តិទូទៅ
មាត្រា១ : ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨ នៃ
មាត្រា២ : ហាមឃាត់ដាច់ខាតនូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ដែល
ជំពូកទី ២
អំពីអាពាហ៍ពិពាហ៍
ផ្នែកទី ១
អំពីល័ក្ខខ័ណ្ឌដែលត្រូវមានដើម្បី
រៀបអាពាហ៍ពិពាហ៍
មាត្រា៣ : អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដ៏ឧឡារិកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់
អាពាហ៍ពិពាហ៍នឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍ នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។
មាត្រា៤ : បុរសនិងនារីដែលមានអាយុពេញលក្ខណៈច្បាប់ មានសិទ្ធិពេញលេញក្នុងការសំរេច
គ្មាននរណាមួយ អាចបង្ខំបុគ្គលម្នាក់ឱ្យរៀប ឬរារាំងមិនឱ្យរៀបអាពាហ៍ពិពាហ៍បានឡើយ បើអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។
មាត្រា៥ : អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំ
ក្នុងករណីពិសេសបុរសដែលមានអាយុមិនទាន់ដល់២០ឆ្នាំនិងនារីដែល មានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្ដាយ ឬ អ្នកអាណាព្យាបាល។
មាត្រា៦ : មិនអាចរៀបអាពាហ៍ពិពាហ៍បាន :
– បុគ្គលមានភេទដូចគ្នា
– បុគ្គលគ្មានពលានុភាពនៃលិង្គ
– បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
– ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
មាត្រា៧ : អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំណងញាតិលោហិត ឬញាតិពន្ធ
មាត្រា៨ : អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី
ក្នុងករណីពិសេស ប្រសិនបើសហព័ន្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខាញាតិប្រពន្ធថ្នាក់ទី២ ឬថ្នាក់ទី៣បាន
មាត្រា៩ : ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃ
ប៉ុន្តែ បើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល៣០០ថ្ងៃ ប្ដីដែលរៀបអាពាហ៍ពិពាហ៍ថ្មីនេះ ត្រូវចាត់ទុកជាឪពុករបស់កូន ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះ លើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។
មាត្រា១០ : ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់
ជនណាក៏ដោយ មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះបីសហព័ន្ធដែលបាត់ខ្លួននោះត្រលប់មកវិញក៏ដោយ។
មាត្រា១១ : មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការ
មាត្រា១២ : ប្រធានឬ សមាជិកនៃគណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ ក្នុងឋានៈជាមន្ត្រី
ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមកមន្ត្រីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ខាងបុរស ដើម្បីយកទៅបិទលំនៅរបស់បុរសនិងទីស្នាក់ការឃុំ ឬសង្កាត់របស់ខ្លួន។
ប័ណ្ណប្រកាសត្រូវចុះ :
១_ ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ
២_ ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើឪពុកឬម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង” ។
៣_ រយៈពេលប្ដឹងជំទាស់
មាត្រា១៣ : ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃដើម្បីឱ្យដែលមានប្រយោជន៍ ក្នុងរឿង
មាត្រាទី១៤ : អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាម តាមលក្ខណៈច្បាប់បាន លុះត្រាតែ
ផ្នែកទី ២
អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍
មាត្រា១៥ : ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារណៈ ញាតិក្ដី ជនដែលមាន
មាត្រា១៦ : បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់ ចុះហត្ថលេខាលើ
បណ្ដឹងនេះត្រូវចង្អុលពីមូលហេតុនៃការប្ដឹងទាស់។ មូលហេតុដែលអាចយកមកប្ដឹងជំទាស់បាននោះគឺអសមត្ថភាពរបស់បុរស ឬនារី ឬមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦ មាត្រា៧ និងមាត្រា៨នៃច្បាប់នេះ។
មាត្រា១៧ : បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ ឬតំនាង របស់ខ្លួនយកទៅជូនគណៈកម្មការ
មាត្រា១៨ : តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរគិត
សាលក្រមរបស់តុលាការប្រជាជន មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។
មាត្រា១៩ : បើតុលាការប្រជាជនបដិសេធបណ្ដឹងទាស់ចោលអនាគតប្ដីប្រពន្ធ អាច
បើតុលាការប្រជាជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។
មាត្រា២០ : នៅពេលដែលដឹងថា បុរសឬនារី ជាអសមត្ថជន ឬមានប្រការណាមួយដែលច្បាប់
តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង១០ខាងលើ។
ផ្នែកទី ៣
អំពីមោឃភាពនៃអាពាហ៍ពិពាហ៍
មាត្រា២១ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេល
មាត្រា២២ : អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង ២០ឆ្នាំ ឬនារីអាយុតិចជាង ១៨ ឆ្នាំ ត្រូវ
អាពាហ៍ពិពាហ៍ដែលទុកជាមោឃៈ និងលែងមោឃៈទៅវិញ កាលបើប្ដី ឬប្រពន្ធនោះចំរើនវ័យដល់អាយុតាមបញ្ញត្តិច្បាប់ ឬ ក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។
មាត្រា២៣ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ កាលបើសហព័ទ្ធណាម្នាក់ប្ដឹងថា ខ្លួនត្រូវគេចាប់
ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយៈ៦ខែ គិតពីថ្ងៃដែលគេលែងបង្ខំនោះមក។
មាត្រា២៤ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ បើចំនងអាពាហ៍ពិពាហ៍មុនរបស់សហព័ទ្ធណា
ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអាពាហ៍ពិពាហ៍មុនត្រូវ បានរំលាយ។
មាត្រា២៥ : អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬ ញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ ត្រូវ
ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញាយុកាលឡើយ។
មាត្រា២៦ : មានតែសហព័ទ្ធ រដ្ឋអាជ្ញា និង ជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំ
បើជនដែលបានដាក់ពាក្យប្ដឹងនោះស្លាប់ សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។
មាត្រា២៧ : កូនកើតពីអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈ ត្រូវទុកជាកូនមាន
សិទ្ធិ និង កាតព្វកិច្ចរបស់ឪពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណីនៃឪពុកម្ដាយលែងលះគ្នា។
ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោឃៈត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ។
មាត្រា២៨ : តុលាការប្រជាជន ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរ
ផ្នែកទី ៤
សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ
មាត្រា២៩ : ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សនៈ។
មាត្រា៣០ : ប្ដី ប្រពន្ធ មានករណីយកិច្ចស្រឡាញ់គ្នាទៅវិញទៅមក ថែរក្សាគ្នា និងជួយគ្នា
មាត្រា៣១ : ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈរបស់ខ្លួន មានសិទ្ធិចូលរួម
មាត្រា៣២ : ប្រពន្ធ និង ប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល ការចាត់ចែង
សហព័ទ្ធម្នាក់ៗ មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យផ្ទាល់របស់ខ្លួន។
មាត្រា៣៣ : ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា ឬ
មាត្រា៣៤ : ត្រូវចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ :
១_ ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។
២_ ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយ ជាមរតកឬជាអច្ច័យទានក្នុងរយៈពេលមានចំនងអាពាហ៍ពិពាហ៍។
មាត្រា៣៥ : ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម :
១_ ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និង បណ្ដុះបណ្ដាលកូន។
២_ បំណុល និងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីបានព្រមព្រៀងគ្នាសំរេច ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ ដោយមានការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។
៣_ ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម។
មាត្រា៣៦ : សហព័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈ ដែលជាទ្រព្យសម្បត្តិរួម តាមការតំរូវនៃ
សហព័ទ្ធទាំងពីរនាក់ ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។ សហព័ទ្ធម្នាក់អាចទាមទារអោយសហព័ទ្ធម្នាក់ទៀតយល់ព្រមលើវិធានការ ចាំបាច់ ដើម្បីថែទាំទ្រព្យសម្បត្តិរួម ឬរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។
មាត្រា៣៧ : ទ្រព្យសម្បត្តិរួមអាចលក់ដូរ ឬធ្វើអំណោយបានលុះត្រាតែមានការព្រមព្រៀងពី
ជំពូកទី ៣
អំពីការលែងលះគ្នា
ផ្នែកទី ១
អំពីមូលហេតុនៃការលែងលះគ្នា
មាត្រា៣៨ : ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការ
មាត្រា៣៩ : ប្ដី ឬ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់
មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ :
១_ ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវហើយឥតមានផ្គត់ផ្គង់ស្បៀងអាហារ និង ទំនុកបំរុងកូនសោះ។
២_ វាយដំឃោរឃៅ ធ្វើទុក្ខបុកម្នេញ ប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ ឬចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
៣_ មានចរិយាផ្ទុយពីសីលធម៌ ឬប្រព្រឹត្តអនាចារ
៤_ អពលានុភាពនៃលិង្គ
៥_ បែកគ្នាអស់រយៈពេលជាង១ឆ្នាំ
មាត្រា៤០ : ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។
ផ្នែកទី ២
អំពីនីតិវិធីនៃការលែងលះគ្នា
មាត្រា៤១ : ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាង
មាត្រា៤២ : បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយ
បណ្ដឹងនោះត្រូវដើមចោទយកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ ក៏បាន ឬជូនគណៈប្រជាជនឃុំ ឬសង្កាត់ ខាងលំនៅរបស់ចុងចំលើយ ដោយខ្លួនឯងផ្ទាល់ក៏បាន។
ក្នុងករណីខាងក្រោមនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ ត្រូវធ្វើការផ្សះផ្សាក្នុងរយៈ១៥ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅតុលាការប្រជាជនខេត្ត ក្រុង។
មាត្រា៤៣ : តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសំរួលយ៉ាង
មាត្រា៤៤ : ក្រោយពីពេលបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការ
មាត្រា៤៥ : ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី
មាត្រា៤៦ : ប្រសិនបើផ្សះផ្សាចំពោះមុខដើមចោទ និងចុងចំលើយ ហើយនៅតែពុំបានសំរេច
មាត្រា៤៧ : ប្រសិនបើនៅពេលផ្សះផ្សារលើកទី១ ដើមចោទឬចុងចម្លើយ ដែលទទួលបានដីកា
មាត្រា៤៨ : ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមក
មាត្រា៤៩ : ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយនៅតែមិនព្រម
មាត្រា៥០ : ប្រសិនបើមានអ្នកដែលមិនបានកមតាមដីកាអញ្ជើញលើកទី១ មិនមែនជាអ្នកមិនបាន
មាត្រា៥១ : ការផ្សះផ្សាម្ដងៗត្រូវឱ្យឃ្លាតពីគ្នា ១ខែយ៉ាងឆាប់និង២ខែយ៉ាងយូរ។
មាត្រា៥២ : ក្នុងការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី ត្រូវចុះក្នុងកំណត់ហេតុ
មាត្រា៥៣ : បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធឱ្យ
មាត្រា៥៤ : ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបាន
ក្នុងករណីនេះ ត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។
មាត្រា៥៥ : ប្រសិនបើចុងចំលើយ មិនបានចូលមកកាន់តុលាការប្រជាជន ក្នុងល័ក្ខខ័ណ្ឌដូចខាង
មាត្រា៥៦ : បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវ
មាត្រា៥៧ : ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។ តុលាការប្រជាជនត្រូវ
មាត្រា៥៨ : ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា
មាត្រា៥៩ : ក្នុងករណីសុំលែងលះដោយឯកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា
មាត្រា៦០ : តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជរះដោយសំងាត់បាន។
មាត្រា៦១ : ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយៈ១៥ថ្ងៃគិតពីថ្ងៃអង្កេតស៊ើបសួររួចមក។
មាត្រា៦២ :តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។ ប្រសិនបើ
មាត្រា៦៣ : បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ ឬ
មាត្រា៦៤ : ប្រសិនបើផុតរយៈពេលប្ដឹងទាស់ សាលក្រមកំបាំងមុខ នឹងទៅជាសាលក្រម
មាត្រា៦៥ : ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយៈពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុង
មាត្រា៦៦ : ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់ តុលាការប្រជាជនខេត្តក្រុង ត្រូវពិនិត្យ
តុលាការប្រជាជនអាចតំកល់ កែប្រែ ឬបដិសេធសាលក្រមកំបាំងមុខ ដែលបានសំរេចសេចក្ដីលើកមុនបាន កុំឱ្យតែបំពានលើច្បាប់ ឬ គោលការណ៍នៃច្បាប់។
មាត្រា៦៧ : កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវ
មាត្រា៦៨ : ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសំរាល
ការបន្ថយសិទ្ធិខាងលើ មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។
ផ្នែកទី៣
អំពីអានុភាពនៃការលែងលះគ្នា
មាត្រា៦៩ : ការលែងលះគ្នារំសាយអនុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នា
មាត្រា៧០ : ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃ
ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។
ប៉ុន្តែក្នុងករណីពិសេស និងតាមសំនើរបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដី ចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាងលើបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។
ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃស្មើនឹងការងារផលិតកម្ម។
មាត្រា៧១ : ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀត
មាត្រា៧២ : សាលក្រមដែលកាត់ឱ្យប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំនាចមេបា ដែល
មាត្រា៧៣ : ដើម្បីផលប្រយោជន៍របស់កូន ការឱ្យភាគីណាមួយរក្សាកូន ត្រូវសំរេចតាមការយល់
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។
មាត្រា៧៤ : ឪពុកឬម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ ជួយបីបាច់រក្សា ជួយផ្ដល់
កំរិតអាហារកិច្ចដែលត្រូវឱ្យទៅកូន ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ន្ធដែលលែងលះគ្នា។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនត្រូវសំរេច ដោយផ្អែកទៅតាមលទ្ធភាពរបស់សហព័ទ្ធម្នាក់ៗ។
អាហារកិច្ចត្រូវផ្ដល់ឱ្យកូនរហូត ដល់កូនមាននីតិភាព។
មាត្រា៧៥ : ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលរក្សាកូន
ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា ឱ្យដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះបានបើមានការប៉ះពាល់ដល់ ផលប្រយោជន៍របស់កូន។
មាត្រា៧៦ : ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាត អាចស្នើសុំអាហារ
កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូភាគីទាំងសងខាង។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនសំរេចសេចក្ដី។ បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ។
មាត្រា៧៧ : តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើន ឬបន្ថយកំរិតអាហារកិច្ចបាន បើ
អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ ឬជារបស់។
មាត្រា៧៨ : ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ
ញាតិលោហិត : ញាតិដែលមានឈាមជាមួយគ្នា។
ញាតិពន្ធ : សាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ ឪពុក-ម្ដាយក្មេក និង កូនប្រសា ជីតា ជីដូនក្មេក និងចៅប្រសា)។
សាខាញាតិ : ញាតិដែលចែកចេញជាមែកធាងអ្នកបង្កើតរួម ដូចជា មីង មា ក្មួយ បងប្អូនបង្កើត បងប្អូនជីដូនមួយ។
បងប្អូនបង្កើត : កូនដែលកើតពីឪពុកម្ដាយជាមួយគ្នា គឺរួមឪពុកម្ដាយគឺរួមឪពុក ម្ដាយ ឬរួមតែឪពុក គឺឪពុកជាមួយគ្នាម្ដាយទីទៃ ឬក៏រួមតែម្ដាយ គឺម្ដាយជាមួយគ្នាឪពុកទីទៃ។
ជំពូកទី ៤
អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍
ជាមួយបរទេស
ផ្នែកទី១
អំពីអាពាហ៍ពិពាហ៍
មាត្រា៧៩ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជាឬរវាងពលរដ្ឋកម្ពុជា និងជន
ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា និងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស បានប្រព្រឹត្តទៅត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍ដែលមានចែងក្នុង ច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិនបើ អាពាហ៍ពិពាហ៍នោះ មិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។
លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ឬ សេចក្ដីចំលងលិខិតអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះក្នុងបញ្ជី អាពាហ៍ពិពាហ៍នៃស្ថានទូតឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា ឬគូស្វាមីភរិយាមកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ នៅឃុំឬសង្កាត់ ដែលមកតាំងទីលំនៅនោះ។
មាត្រា៨០ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាម
ផ្នែកទី ២
រំលាយអាពាហ៍ពិពាហ៍
មាត្រា៨១ : ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋ
– ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា។
-តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។
ជំពូកទី ៥
អំពីគ្រួសារ
ផ្នែកទី១
អំពីកូនមានខាន់ស្លា
មាត្រា៨២ : កូននឹងទុកជាកូនមានខាន់ស្លាលុះត្រាតែកូននោះកើតមកពីឪពុកម្ដាយ ដែល
មាត្រា៨៣ : កូនដែលកើតក្នុងរយៈពេលតិចជាង១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ នឹងចាត់ថា
មាត្រា៨៤ : កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្ដុតាងយ៉ាង
មាត្រា៨៥ : ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្ដីប្ដឹងពីម្ដាយនិងពីកូន ចំពោះមុខ
មាត្រា៨៦ : ប្ដីត្រូវជូនភស្ដុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយៈពេលដែលច្បាប់បានកំណត់
១- ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
២- ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចឱ្យបន្តពូជបាន។
មាត្រា៨៧ : ទាយាទខាងប្ដី អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយៈពេលដែលមានចែងក្នុង
ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះ បានប្រសិនបើក្នុងរយៈដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ ហើយស្លាប់ បាត់ខ្លួន ឬក៏ឆ្កួតលីលា។
មាត្រា៨៨ : សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ ត្រូវបង្គាប់ឱ្យលុប
មាត្រា៨៩ : ត្រូវបញ្ជូនសេចក្ដីសំរេចនៃសាលក្រមទៅឱ្យមន្ត្រីអត្រានុកូលដ្ឋាន ដែលបានធ្វើ
ផ្នែកទី ២
អំពីកូនឥតខាន់ស្លា
មាត្រា៩០: ដែលហៅថាកូនឥតខាន់ស្លា គឺកូនដែលកើតពីឪពុកម្ដាយគ្មានចំណង
មាត្រា៩១ : នៅពេលធ្វើសំបុត្រកំណើត បើឪពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍ បាន
មាត្រា៩២ : បើមានតែឪពុក ឬមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់ឯងទេ កូននោះត្រូវ
មាត្រា៩៣ : ក្រោយពេលដែលឪពុក ឬម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន ឪពុក ឬម្ដាយ
មាត្រា៩៤: កូនឥតខាន់ស្លាដែលឪពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមាន
ការទទួលស្គាល់កូនអាចធ្វើនៅពេលមុនចុះអាពាហ៍ពិពាហ៍ ធ្វើដំណាលនឹងពេលចុះអាពាហ៍ពិពាហ៍ ឬក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។
ផ្នែកទី ៣
អំពីការស្វែងរកបិតុភាព ឬមាតុភាពនៃកូនឥតខាន់ស្លា
មាត្រា៩៥ : បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូនឥតខាន់ស្លាទេ នោះ
មាត្រា៩៦ : កូនឥតខាន់ស្លាដែលឪពុក ឬម្ដាយមិនបានទទួលស្គាល់ មានសិទ្ធិប្ដឹងទៅ
មាត្រា៩៧ : បណ្ដឹងសុំឱ្យតុលាការប្រជាជន តំរូវឱ្យឪពុក ឬម្ដាយទទួលស្គាល់នោះ អាច
នីតិភាពត្រូវកំណត់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។
ក្នុងពេលកូនឥតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្ដឹង ជួសសុំឱ្យតុលាការប្រជាជនរកមាតុភាពឱ្យកូននោះ។
មាត្រា៩៨ : តុលាការប្រជាជន អាចតំរូវឱ្យនារីជាម្ដាយទទួលស្គាល់កូនឥតខាន់ស្លាបាន
ក- នារីនោះបង្កើតកូនពិតប្រាកដមែន
ខ- អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាព មិនខុសប្លែកពីគ្នា។
ភ័ស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ។
មាត្រា៩៩ : តុលាការប្រជាជន អាចតំរូវឱ្យបុរសជាឪពុកទទួលស្គាល់កូនឥតខាន់ស្លាបាន:
១-បើបុរសនោះនាំពង្រត់ ឬចាប់សេពសន្ទវៈនារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រត់ ឬចាប់រំលោភសេពសន្ទវៈ ត្រូវគ្នានឹងសម័យដែលនារីមានគភ៌។
២- បើបុរសនោះ បានខ្លួននារីដោយឧបាយកលបោកបញ្ឆោត ដោយការរំលោភអំណាច ឬដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
៣- បើមានភស្ដុតាងជាលាយលាក្ខណ៍អក្សរពីបុរសនោះបង្ហាញឱ្យឃើញច្បាស់ថាបុរសនោះពិតជាឪពុករបស់កូននោះ។
៤- បើបុរស និងនារីជាឪពុក និងម្ដាយរបស់កូននោះបានរួមរស់នឹងគ្នាជាអនីតិសង្វាសជាក់ស្ដែង ក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌។
៥- បើបុរសនោះបានផ្គត់ផ្គង់ឬបានចូលរួមក្នុងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
មាត្រា១០០ : ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន :
១- បើមានភស្តុតាងថា នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀតក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌។
២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានគភ៌ បុរសដែលត្រូវប្រកាន់ថា ជាឪពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ ដោយរស់នៅឆ្ងាយពីគ្នាឬដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦។
មាត្រា១០១ : ក្នុងពេលដែលកូនឥតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្ដាយ ឬ
មាត្រា១០២ : សាលក្រមដែលកាត់សេចក្ដីឱ្យទទួលស្គាល់កូនឥតខាន់ស្លា មានអានុភាព
មាត្រា១០៣ : កូនឥតខាន់ស្លា ត្រូវយកត្រកូលរបស់ឪពុក ឬម្ដាយដែលទទួលស្គាល់
ប្រសិនបើតុលាការប្រជាជន តំរូវឱ្យឪពុក ឬម្ដាយទទួលស្គាល់ កូននោះ ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។
ប្រសិនបើតុលាការប្រជាជន តំរូវឱ្យឪពុក និងម្ដាយទាំងពីរនាក់ទទួលស្គាល់កូននោះត្រូវយកត្រកូលរបស់ឪពុក។
មាត្រា១០៤ : កូនឥតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិ
មាត្រា១០៥ : តុលាការប្រជាជន ត្រូវបង្គាប់ឱ្យឪពុកម្ដាយផ្ដល់អាហារកិច្ចឱ្យកូនជាដរាប តាម
ឪពុក ឬម្ដាយអាចត្រូវឱ្យរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។
មាត្រា១០៦ : សាលក្រមដែលកាត់សេចក្ដីឱ្យទទួលស្គាល់កូនឥតខាន់ស្លា អាចនិងបង្ខំឱ្យ
មាត្រា១០៧ : កំណត់ដៃមួយច្បាប់ នៃសាលក្រមស្ថាពរ ដែលកាត់សេចក្ដីឱ្យទទួលស្គាល់
ផ្នែកទី ៤
អំពីស្មុំកូន
មាត្រា១០៨ : ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គលពីរនាក់គឺម្នាក់ហៅថា ឪពុកចិញ្ចឹម ឬម្ដាយ
មាត្រា១០៩ : ឪពុកឬម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនជាង
មាត្រា១១០ : គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។ ប្រសិនបើកូនដែលសុំមកនោះ មាន
មាត្រា១១១ : សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពី
មាត្រា១១២ : ដើម្បីឱ្យការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីឪពុកម្ដាយ ឬអ្នក
បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ ឬសង្កាត់។
មាត្រា១១៣ : កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយ
តុលាការប្រជាជន អាចបដិសេធកិច្ចសន្យាខាងលើនេះបាន តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹម របស់ជនទាំងឡាយ ឬរបស់អង្គការផ្សេងៗដែលធ្វើឡើងដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹម នោះ។
មាត្រា១១៤ : កូនចិញ្ចឹមត្រូវយកនាមត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិង
ផ្នែកទី ៥
អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន
មាត្រា១១៥: ឪពុកម្ដាយមានករណីយកិច្ច ត្រូវស្រឡាញ់កូននិងយកចិត្តទុកដាក់អប់រំកូន គឺ
កូនមានករណីយកិច្ចត្រូវស្រឡាញ់ និងគោរពឪពុក-ម្ដាយ ថែទាំរក្សា ឪពុក-ម្ដាយនិងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឪពុកម្ដាយ។
មាត្រា១១៦: ឪពុក-ម្ដាយ មិនត្រូវធ្វើបាបកូនរបស់ខ្លួន កូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី ឬរបស់
មាត្រា១១៧: កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដូចគ្នាក្នុងគ្រួសារ។
មាត្រា១១៨ : កូនមាននីតិភាព ដែលរស់នៅជាមួយឪពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើស
ផ្នែកទី ៦
អំពីការដកហូតអំណាចមេបា
មាត្រា១១៩ : អាចនឹងត្រូវដកហូតអំណាចមេបា ហើយប្រគល់ទៅឱ្យអង្គការណាមួយ ឬញាតិ
-ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
-ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយ ប្រើឧបាយកលផ្សេងៗដើម្បីបង្ខំកូនឱ្យប្រព្រឹត្តបទល្មើស ឬអំពើណាមួយប៉ះពាល់ដល់សង្គម។
-ឪពុកម្ដាយ វាយធ្វើបាបកូនឥតត្រាប្រណី
-ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលឱ្យមានឥទ្ធិពលអាក្រក់ដល់កូន។
មាត្រា១២០ : តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីឪពុកម្ដាយដែលមាន
មាត្រា១២១ : ការដកហូតអំណាចមេបា បណ្ដាលឱ្យឪពុកម្ដាយលែងមានសិទ្ធិដែលខ្លួនឯង
មាត្រា១២២ : ដើម្បីផលប្រយោជន៍របស់កូន ច្បាប់អនុញ្ញាតឱ្យតុលាការប្រជាជនប្រគល់ទៅឱ្យ
ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើកទី១៧ នីតិកាលទី១។